ការផ្សាយ

កិច្ចការ​ជួសជុល​ថែទាំ​ចម្លាក់​អប្សរា ១២០០ រូប រួម​ចំណែក​ធំ​ពី​ប្ដីប្រពន្ធ​អាល្លឺម៉ង់ ចំនួន ២ ទសវត្ស

spouse_1

សៀមរាប: ក្នុង​រយៈពេល ២០ ឆ្នាំ​មក​នេះ យ៉ាង​ហោច​ណាស់ រូប​ចម្លាក់​អប្សរា​ចំនួន ១២០០ ក្នុង​ចំណោម​ជិត ២០០០ រូប នៅ​ប្រាសាទ​អង្គរវត្ត ត្រូវ បាន​សង្គ្រោះ ខណៈ​ចម្លាក់​អប្សរា​ជាង ៣០០ ទៀត ត្រូវ​បាន​កំណត់​ថា ស្ថិត​ក្នុង​ដំណាក់កាល​សង្គ្រោះ​បន្ទាន់។

កិច្ចការ​ជួលជុល​ចម្លាក់​អប្សរា ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​រាប់រយ​នាក់ និង​ការ​អភិរក្ស​នៅ​តាម​បណ្តា​ប្រាសាទ​នានា​ដូចជា បាគង ព្រះគោ ព្រះខ័ន ស្រះដំរី កោះ​កេរ និង​ក្រុម​ប្រាសាទ​សំបូរ​ព្រៃគុក ជា​ដើម នាំ​ឲ្យ​គម្រោង​អភិរក្ស​ទេព​អប្សរា​អាល្លឺម៉ង់ (GACP) ដែល​ជា​គម្រោង​ដ៏លេច​ធ្លោ​មួយ​នៅ​តំបន់​អភិរក្ស​អង្គរ ត្រូវ​បាន​ចុះ​អនុស្សណៈ​យោគ​យល់​គ្នា​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​ធ្នូ កន្លង​មក​នេះ ដើម្បី​ត្រៀម​ផ្ទេរ​កិច្ច​ប្រតិបតិ្តការ​ទាំងមូល​ទៅ​ឲ្យ អាជ្ញាធរ​អប្សរា​គ្រប់គ្រង​បន្ត ក្លាយជា​របត់​ថ្មី​របស់​គម្រោង​មួយ​នេះ។

ប្រធាន​គ្រប់គ្រង​គម្រោង លោក​បណ្ឌិត​សាស្ត្រ​ចារ្យ ហានស៍ ឡីសេន (Hans Leisen) ជា​ភូគព្ភវិទូ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ឲ្យ​ដឹង​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​មើល​ការ​ជួសជុល​ថែទាំ​ប្រាសាទ​អង្គរវត្ត​ថា៖ «យើង​បាន​ចាប់ផ្តើម​គម្រោង​នេះ​ជាមួយ​នឹង​មនុស្ស​តែ ៣ នាក់​ប៉ុណ្ណោះ ហើយ​ពួកគេ​សុទ្ធ​តែ​មាន​ជំនាញ​នេះ​ខ្លះៗ​ពី​មុន​រួច​មក​ហើយ​ដែរ។ លើស​ពី​នេះ​យើង​បាន​បំពាក់​បំប៉ន​ពួកគាត់​បន្ថែម​អំពី​បច្ចេកទេស​ថែទាំ​របស់​យើង ហើយ​វា​គឺជា​វិធីសាស្ត្រ​របស់​យើង ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​អាច… អានពិស្តា៖ https://goo.gl/zwmFEo

ដោយភ្នំពេញប៉ុស្តិ៍

Advertisements

ចង់ស័ក្ដិសិទ្ធិត្រូវមាន «បាយស្រី» ​និង «ទង់​ក្រពើ​» ជាគ្រឿងសក្ការៈគ្រប់ការបួងសួង

ក/ ជំនឿ

អំពីបាយស្រី

ដើមចេក មិនត្រឹមតែជារុក្ខជាតិដែលកូនខ្មែរសុធតែស្គាល់ថាសម្រាប់ទទួលទាន ឫជាសំណែន ឫគ្រឿងដង្វាយដ៏សំខាន់នោះទេនោះទេ ប៉ុន្តែដើម្បីចេកគឺជារុក្ខជាតិដ៏អស្ចារ្យម្យ៉ាងតាមជំនឿអំបូរខ្មែរមន​(អូស្ត្រូអាស៊ីយៀង) វាមានថាមពលអាថ៌កំបាំងដ៏អស្ចារ្យលើសពីខ្សែភ្នែកធម្មតារបស់យើងដែលអាចបើកផ្លូវឲ្យយើងទាក់ទងទៅកាន់អារុក្ខអារក្សអ្នកតាបាន។

Tompuan
ជនជាតិខ្មែរលើទំពួននៅខេត្តរតនៈគិរីធ្វើពិធីចរចាទៅកាន់អារក្សដោយប្រើរុក្ខជាតិចេកជាគ្រឿងចម្លង

បុព្វបុរសខ្មែរកាលដែលបានប៉ះពាល់ដោយឥទ្ធិពលអារ្យធម៌ឥណ្ឌា បានស្រាវជ្រាវរកឃើញបង្កើតបានឧបករណ៍ហៅថា «បាយស្រី» ដោយប្រើរុក្ខជាតិចេករចនាផ្លាស់ប្តូររូបរាងទៅជារាងដូចជាតួរប៉បទាបខ្ពស់តម្រៀបគ្នាតាមលំដាប់លំដោយតុបតែងយ៉ាងល្អល្អះហាក់ដូចជាកំពូលប្រាង្គប្រាសាទតំណាងឲទ្វីប ឫទីដែលអទិទេពគង់។ តួរប៉មចេកនេះដោយសារសាងដោយដើមចេក នាំឲមានសមត្ថភាពដូចជាមេដែកឆក់ទាញយកកំលាំងលោកធាតុមកប្រមូលផ្តុំថាមពលពិសេសមើលនឹងភ្នែកទទេរមិនឃើញទម្លុះកាត់ចូលទៅខ្សែបន្ទាត់ចក្រវាល និងពិភពអរូប។ ដូឆ្នេះហើយទើប «បាយស្រី» ឫស្គាល់ទូទៅថា «បាយសី» គឺជាគ្រឿងសក្ការៈវិចិត្រមានតែក្នុងប្រពៃណីរបស់មនុស្សដែលរស់ជាមួយនឹងអារ្យធម៌ខ្មែរ។

14322400_1087191011401402_1216633481415091367_n
យាយយាយរៀបចំរណ្តាប់បាយសីធ្វើអំពីចេក

បាយសីនេះបើបំបែកជាពាក្យរាយនោះមកពីពាក្យថា បាយ + ស្រី។ បាយ គឺជាព្រះមេ  ព្រះមេ គឺជាព្រះភូមិនាគក្បាល៩ ដែលជួយឲស្រុកខ្មែរសម្បូរទឹកធ្វើស្រែចំការ។ ស្រី មកពីពាក្យសំស្ក្រឹត«श्री» ឫ «ឝ្សី» សរសេរតាមខ្មែរបុរាណ មានន័យថា ឧត្តុងឧត្តម ខ្ពង់ខ្ពស់ភាគច្រើនប្រើជាគោរមងា នាំឲនាម «បាយស្រី» អាចប្រែបានថា «ព្រះមេនាគដ៏ឧត្តុងឧត្តម» ជាការសំគាល់ដល់គ្រឿងសក្ការៈធ្វើអំពីរុក្ខជាតិចេករបស់ខ្មែរប្រើជាឧបករណ៍ទំនាក់ទំនងក្នុងប្រព័ន្ធព្រលឹងបានដោយស័ក្តសិទ្ធិ។ បាយស្រីគឺជាមធ្យោបាយធ្វើការទំនាក់ទំនងនឹងពពួកអរូបទាំងឡាយរួមទាំងអទិទេពផង។ ទោះជាយ៉ាងណាហេតុអ្វីបាយស្រីជារណ្តាប់សក្ការៈសំខាន់មិនអាចខ្វះបានក្នុងប្រព័ន្ធជំនឿរបស់ខ្មែរ? វាមិនខុសពីអ្វីដែលខ្ញុំបានរៀបរាប់ត្រួសៗខាងលើនោះទេ ពាក្រថាបាយស្រីនេះ ជាការពិតគឺតំណាងឲព្រះមេនាគ ដែលជាព្រះបឋមវីរៈក្សត្ររបស់ព្រះនគរគោកធ្លកនេះឯង។ ព្រះនាងគឺជាទេពមាតានៃកូនចៅខ្មែរ ទ្រង់មានធាតុទឹក ជាវង្សព្រះច័ន្ទ (រាត្រី) ដូឆ្នេះហើយទើបព្រះនាងមាននាមថា សោមា មានន័យថាព្រះច័ន្ទនោះឯង។  បិតារបស់ទ្រង់ជាស្តេចក្រុងពាលី បានស្រូបយកទឹកសមុទ្រដើម្បីពង្រីកជានគរមានទំហំសមរម្យមួយថ្វាយព្រះនាងនាគ និងព្រះស្វាមីសម្រាប់ការគ្រប់គ្រងក្នុងសម័យហ្វូណន (វ្នំ) បង្កើតបានជាត្រកូលក្សត្រមួយហៅថា«សោមវង្ស»។ ហេតុនេះហើយទើបមុនពេលចាប់ផ្តើមធ្វើកិច្ចអ្វីមួយនៅលើទឹកដី

14370015_1087190974734739_1164650302532772406_n
រណ្តាប់បាសី និងទង់ក្រពើសម្រាប់ទេវតា។

សុវណ្ណភូមិ (អតីតនគរគោកធ្លក) នេះគឺតម្រូវឲធ្វើការបួងសួងរំលឹកទៅដល់ស្តេចក្រុងពាលីជាម្ចាស់ទឹកដីនេះឯង។ ទោះជាយ៉ាងណាពាក្យ ថា «នាគ» គឺបានមកពីពាក្យសំស្ក្រឹត «नाग» អានថា ណាគារ៉ា ឫ នាគបើសរសេរបែបខ្មែរនិយមដែលមានន័យថា «ពស់» ក្នុងភាសាខ្មែរ។ ពស់នេះត្រូវបានតុបតែងសំអាងក្នុងជំនឿសាសនាព្រះពុទ្ធ និងសាសនាព្រាហ្មណ៍ ថាជាសត្វ «នាគ» មានឫទ្ធិអំនាចអធិធម្មជាតិ។ នាគ ជាទេពសត្វមានមហិទ្ឋិឫទ្ធិលើសពីសភាវៈសត្វពស់ទូទៅ វាអាចរស់នៅទាំងក្នុងទឹកប្រៃ និងទឹកសាប។ នាគ មិនគ្រាន់តែជាទេពសត្វ តែជានិមិត្តរូបនៃភាពសម្បូសប្បាយហូរហៀរ និងជាសេចក្តីសង្ឃឹមរបស់ជនជាតិខ្មែរ។ ដូចទំនាយដែលយើងចងចាំគ្រប់គ្នាថា«នាពេលណានាគចេញមក ស្រុកខ្មែរនឹងរុងរឿងជាអារ្យប្រទេសមួយដ៏អស្ចារ្យ»។

អំពីទង់ក្រពើ

ចាស់បុរាណខ្មែរមានជំនឿទៅលើសត្វក្រពើណាស់ ដូចយ៉ាងសត្វក្រពើភ្នំ គឺខ្មែរចាត់ទុកជា អ្នកតាភ្នំដ៏ស័ក្តសិទ្ធិ ពោរពេញដោយអំនាចទាំងលើគោក និងនៅក្នុងទឹក។ ជំនឿនេះនៅមាននៅឡើយសម្រាប់បងប្អូនខ្មែរដើមរស់នៅតាមព្រៃភ្នំ។ ចំណែកឯខ្មែររស់នៅក្នុងសង្គមវប្បធម៌ជឿនលឿនកាន់លទ្ធិសាសនាវិញ ក៏យើងនៅអង្កេតឃើញថាសត្វក្រពើត្រូវបានគេរំលេចឡើងជាជំនិះរបស់នាងគង្ហីងក្នុងពេលព្រះនាងបានចេញមកធ្វើជាសាក្សីចំពោះការត្រាស់ដឹងរបស់ព្រះសាមណគោត្តមជាព្រះពុទ្ធ ក៏ដូចជារឿងព្រះចង្ហាន់ហុយដែលនិយាយដល់តួរអង្គសត្វក្រពើជ្រះថ្លាស្ម័គ្រជាជំនិះរបស់ព្រះសង្ឃដើម្បីនិមន្តបិណ្ឌបាតតាមផ្លូវទឹក ក្នុងគម្ពីសាសនាខ្មែរជាដើម។ ទោះជាយ៉ាងណាយើងក៏ប្រទះឃើញមានរឿងនិទានមួយបាននិយាយដល់ភាពរមិលគុណរបស់សត្វក្រពើគឺរឿង «ក្រពើ និងអ្នកបររទេះ» និងរឿងក្រៃថោង ក្រពើឆារ៉ាវណ្ណជាដើម យោងឲខ្មែរជំនាន់ក្រោយភ័នសតិលើសភាវៈគត់មត់របស់សត្វដ៏មានឫទ្ធិនេះថាជាសត្វតិច្ឆានឥតស្គាល់គុណទោសទៅវិញ។

deesse_de_l_eau200
នាងគង្ហីង និងសត្វក្រពើជាជំនិះ

ដោយឡែកបើយើងពិនិត្រមើលឯកសារប្រវត្តិសាស្ត្រ លោក ជីវតាក្វាន់ បេសកជនចិនមកកាន់អង្គរលោកក៏បាននិយាយដល់ជំនឿលើសត្វក្រពើរបស់ជនជាតិខ្មែរកាលសម័យនោះផងដែរ។ ចំពោះពាក្យ «ក្រពើ» នេះបើយកភាសាសំស្ក្រឹតមកជំនួសក៏ត្រូវនឹងពាក្យថា «मकर» អានថា ម៉ាការ៉ា ឫ «មករ៌» បើសរសេរបែបខ្មែរនិយម។ មករ៌នេះបើក្នុងជំនឿសាសនាហិណ្ឌូ (ព្រាហ្មណ៍) របស់ឥណ្ឌាដែលក្រោយមកបានឆ្លងចូលមកកាន់ស្រុកខ្មែរនោះ គឺជាសត្វសមុទ្រមានរូបរាងជាពហុសត្វផ្សំចំលែកផ្សេងៗគ្នាមានជាក្បាលដំរី ខ្លួនត្រីជាដើម តែពេលខ្លះគឺមានរូបជាសត្វក្រពើច្បាស់តែម្តង។ សត្វនេះគឺតំណាងឲធាតុភ្លើង គឺព្រះអាទិត្យនោះឯង ហើយក៏តំណាងឲត្រកូលក្សត្រ «សូរ្យវង្ស» នៃសន្តតិវង្សចេនឡា (ក្រោយមកក្លាយជាចេនឡាដីគោក)។ មកដល់ចំនុចនេះខ្ញុំក៏នឹងលើកយករឿងមួយចំនួន

2fd2fd8f-3d6c-4059-b2ff-ef4234b1aae6
ទង់ក្រពើមានប្រើក្នុងពិធីបុណ្យសពរបស់ព្រះមហាក្សត្រក្នុងពេលកន្លងមក។

ផងដែរអំពី «ក្រពើ»។ យើងគ្រប់គ្នាទោះជឿ ឫមិនជឿក៏សុទ្ធ តែធ្លាប់លឺថាខ្មែរយើងមានម្តាយដើមជាសត្វនាគ ប៉ុន្តែយើងគួរណាស់ក៏ចាប់ភ្លឹកផងដែរថាហេតុអ្វីពេលស្លាប់ទៅបែរជាដោត ទង់សត្វក្រពើទៅវិញ?ចុះចំពោះការហៅគ្នាថា «អាក្រពើវង្វេង បឹង» ឫ «ជ្រុលក្បាលក្រពើ» ជាដើមមានន័យបង្កប់យ៉ាងណាដែរ?។ បើទោះជាឃ្លាទាំងនេះសំដៅលើសភាវៈអវិជ្ជ មានក្តីក៏ប៉ុន្តែវាហាក់ដូចជាសំដៅលើអំពើរបស់មនុស្សខ្មែរយើងនោះឯង។ ភ័ស្តុតាងដែលយើងតែងអង្កេតឃើញទៀតនោះគឺដូចជាការដោតទង់ក្រពើពណ៌ស (ដូចបានធ្លយនៅខាងលើបន្ទាត់)នៅខាងមុខផ្ទះដើម្បីសំគាល់ថាមានមនុស្សខ្មែរស្លាប់ជាដើម។ ក្រៅពីរឿងតំណាលផ្សេងៗគ្នាដកស្រង់ចេញពីគម្ពីព្រះពុទ្ធសាសនាដែលដូនតាខ្មែរបង្កើតឡើង (មានតែក្នុងគម្គីសាសនាខ្មែរ) ដែលលោកអាចារ្យចេះដឹងតៗរៀងមក តើការដោតទង់ក្រពើពណ៌ចម្រុះពេលធ្វើបុណ្យទាន ការតំកល់ទង់ក្រពើនៅតាមទីវត្តអារាម និងទីសក្ការៈនានា ដែលប្រពៃណីនេះគឺគ្មានទេនៅក្នុងប្រពៃណីព្រះពុទ្ធសាសនារបស់បណ្តាជនជាតិដ៏ទៃ អាចមានជាប់ទាក់ទងទៅនឹងសន្តតិវង្សសូរ្យវង្សដែរឫទេ?។ ព្រះបាទសូរ្យវរ្ម័នទី២ ជាទេវក្សត្រកសាងប្រាសាទនគរវត្ត ដែលកំពុងតែគង់ជាមួយនឹងពពួកអទិទេព ទ្រង់ប្រហែលជាបានជោគជ័យក្នុងការបញ្ចុះបញ្ចូលព្រះនរាយឲទទួលយកតំលៃនៃការប្រឹងប្រែងរបស់ជាតិខ្មែរដែលខិតខំសាងសង់ប្រាសាទនគរវត្តដ៏អស្ចារ្យលើផែនដី។ ហើយទង់ក្រពើត្រូវបានចុះក្នុងបញ្ជីអទិទេពដើម្បីទទួលស្តាប់ការបួងសួងរបស់ជនជាតិខ្មែរដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងការកសាងបណ្តាមហាប្រាសាទថ្មនានាដើម្បីចំលងផែនទីមេឃដ៏សុក្រឹត្តមួយជារាងផ្កាយក្រពើ (តំណាងឲជនជាតិខ្មែរ) សម្រាប់សម្តែងការដឹងគុណ និងបូជាយ៉ាងមុតម៉ាំចំពោះអទិទេពសម្រាប់ការផ្លាស់ប្តូរក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនតាមរយៈការស្មឹងស្មាធក្នុងកិច្ចអធិដ្ឋាននានាខណៈខ្លួនកំពុងមានជីវិតដោយដោតទង់ក្រពើសំគាល់ថាខ្លួនជាកូនចៅអ្នកស្នងមរតកដ៏អស្ចារ្យនេះ។ នៅក្នុងព្រះពុទ្ធសាសនាខ្មែរទៀតសោតក្រៅពីរឿងនាគជ្រះថ្លាក្នុងព្រះពុទ្ធសាសនាដូចជាវត្តមាននាគចេញមកបាំងខ្យល់បាំងភ្លៀងការពារព្រះពុទ្ធ(ជនជាតិខ្មែរជឿថាព្រះពុទ្ធប្រក់នាគគឺមានបារមីខ្លាំងជាងព្រះពុទ្ធណាណាទាំងអស់)   រីឯតួរអង្គសត្វក្រពើក៏ត្រូវបានរំលេចឡើងធ្វើជាយានរបស់ព្រះមេគង្ហីងធរណីសាក្សីនៃការត្រាស់ដឹងរបស់ព្រះពុទ្ធផងដែរដូចមានកសបញ្ជាក់ខាងលើស្រាប់។

 

pkhan2013
ព្រះនរាយគង់លើមករ៍ ចំលាក់ប្រាសាទព្រះខ័ន

រឿងដែលគួរចាប់អារម្មណ៍បំផុតនោះគឺតួនាទីដ៏កម្ររបស់មករ៍ដែលក្នុងទឹកដីខ្មែរបានក្លាយខ្លួនជាក្រឡាបន្ទំរបស់ព្រះនរាយ (វិស្ណុ) ដែលតាមសាសនាហិណ្ឌូថាព្រះអង្គគឺផ្ទំលើសត្វនាគតែមួយប៉ុណ្ណោះ។ ទណ្ហីករណ៍នេះអាចនាំឲយើងសន្មត់ថា មករ៍ និងនាគទោះតិច ក្តីច្រើនក្តី គឺមានតួនាទីសំខាន់យ៉ាងស៊ីជម្រៅក្នុងប្រព័ន្ធជំនឿរបស់ខ្មែរប្រហាក់ប្រហែលគ្នា។ រួចចុះហេតុអ្វីបានជាដូនតាខ្មែរបុរាណបែរជាឆ្លាក់រូប«មករ៍លេបនាគ» ធ្វើជាបង្កាន់ដៃស្ពានឥន្ធនូទៅវិញ? ហើយរឿងរ៉ាវមករ៍លេបនាគនេះគឺបែរជារកមិនឃើញក្នុងគម្ពីសាសនាព្រាហ្មណ៍ ឫព្រះពុទ្ធសាសនានៅឥណ្ឌាទេ។

 

អំពីមករ៍លេបនាគ

រឿងរ៉ាវសត្វមករ៍លេបនាគ គេតែងប្រទះឃើញសិល្បៈករឆ្លាក់នៅតាមទីសក្ការៈក្នុងប្រទេសកម្ពុជា ថៃ ឡាវ ដែលមានមូលដ្ឋានគ្រិះវប្បធម៌ឥណ្ឌាដុះចេញពីវប្បធម៌ខ្មែរ។

14369883_1087191058068064_4175184959092677427_n
មករ៌លេបនាគសិល្បៈថៃ

មករ៍លេបនាគ គឺត្រូវបានគេប្រទះឃើញតំបូងក្នុងសិល្បៈសម័យអង្គរបន្ទាប់ពីរាជវង្សធំៗពីរដែលកាន់កាប់នៅចេនឡាដីគោក និងចេនឡាទឹកលិចរួបរួមគ្នា។

A reconstructed naga head (and lion) at the end of the causeway
សិល្បៈករឆ្លាក់មករ៍ចេញជាក្បាច់រចនានៅនឹងកនាគខាងមុខប្រាសាទនគរវត្ត

ចេនឡាទឹកលិចមានខ្សែស្រលាយចេញពី ត្រកូលក្សត្រ«សោមវង្ស » (ព្រះច័ន្ទ) រីឯចេនឡាដីគោកមានខ្សែស្រលាយចេញពីត្រកូល«សូរ្យវង្ស» (ព្រះអាទិត្យ) ។ ក្រោយពីវង្សក្សត្រទាំងពីរនេះរួបរួមគ្នា បានធ្វើឲប្រទេសខ្មែរទាំងមូលស្គាល់ភាពថ្កុងថ្កើងរុងរឿងអស់កាលរាប់រយឆ្នាំ។ តើអាចទេថា រឿងមករ៌លេបនាគ ឫ ក្រពើលេបពស់ ឫ ព្រះអាទិត្យ លេបព្រះច័ន្ទ គឺជានិមិត្តរូបនៃការរួបរួមអំនាចរបស់អ្នកការពារ (វរ្ម័ន) ដ៏អស្ចារ្យ?។ ប្រហែលបែបនេះហើយទើបព្រះបាទសូរ្យវរ្ម័នទី២ បានកសាងស្ពានឥន្ធនូចូលទៅកាន់លំនៅរបស់អធិអទិទេពនរាយ(ប្រាសាទ នគរវត្ត) ឲសិល្បៈកររៀបចំបង្កាន់ដៃជាមានរចនាបទជាមករ៌លេបនាគតំណាងឲមគ្គុទេសទេវលោក។ ប៉ុន្តែទស្សនៈនេះអាចផ្តល់ភាពវិជ្ជមានច្រើនចំពោះរឿងរ៉ាវពីអតីតកាលព្រោះ«ការលេប» គឺជាជាឥរិបទនៃការចាប់បង្ខំក៏អាចថាបានដែរ។ ប៉ុន្តែទោះជាយ៉ាងណាយើងអាចយល់បានថា សត្វនាគដែលគ្មានជើងតែងក្លាយជាចំនីរបស់សត្វគ្រុឌ (ពួកជ្វា និងថៃ) តែបើរួមកំលាំងជាមួយនឹងសត្វមករ៍ដែលមានក្រយ៉ាំក្រចកដ៏មុតស្រួច អាចជួយជាអាវុទ្ធសង្គ្រោះខ្លួនចេញពីការគំរាមកំហែងរបស់សត្រូវបានយ៉ាងប្រសព្វ។

640px-maikara_staircaise_prambanan_1099
នៅប្រសាទប្រាំបាណន់ កោះជ្វា ប្រទេសឥណ្ឌូនេស៊ី មករ៌ត្រូវបានឆ្លាក់ជាបង្កាន់ដៃប្រាសាទ ប៉ុន្តែមិនមានលេបនាគទេ។

 

 

សន្និដ្ឋាន

ហេតុដូចបានពន្យល់ខាងលើនេះបានជាជនជាតិខ្មែរយើងប្រកាន់យកបាយសី និងទង់ក្រពើជារណ្តាប់សក្ការៈ សម្រាប់ការបូជាគឺមិនមែនគ្រាន់តែជាការបង្ក្រប់កិច្ចនោះទេតែជាកើតចេញពីប្រវត្តិពង្សាវតារបស់ខ្លួន និងចំនេះដឹងតារាសាស្ត្រដែលអ្នកប្រាជ្ញខ្មែរជំនាន់នោះបង្កើតឡើងដើម្បីភាពសុខក្សេមក្សាន្តរបស់ជាតិសាសន៍របស់ខ្លួន។ បែបនេះហើយយើងក៏គួរចងចាំដែលថា សូរ្យវង្ស និង សោមវង្ស គឺជាវង្សក្សត្ររបស់ខ្មែរដែលបានដឹកនាំកសាងមហានគរល្បីរន្ទឺពេញពិភពលោក ចំនេះដឹងរបស់លោកហាក់បានភ្លេចភ្លាំងដោយកូនចៅជំនាន់ក្រោយដោយសារពេលវេលា និងស្ថានភាពសង្គ្រាម។ ទោះជាយ៉ាងណាកូនចៅជំនាន់ក្រោយមិនគួរមើលរំលងលើបញ្ញាញាណរបស់ដូនតាខ្លួនឡើយ យើងគួរព្យាយាមយកចិត្តទុកដាក់សិក្សាស្វែងយល់ ស្រាវជ្រាវបន្ថែមដើម្បីនាំយកភាពរុងរឿងរបស់ខ្លួនត្រលប់មកវិញ។ សរុបសេចក្តីមកការរៀបរណ្តាប់សក្ការៈបាយសី និងទង់ក្រពើ គឺទី១ដើម្បីរំលឹកទៅដល់វង្សក្សត្រពីរ គឺសូរ្យវង្ស និងសោមវង្សដែលបានរួបរួមគ្នាគ្រប់គ្រងដែនដីសុវណ្ណភូមិនេះឲសម្បូសប្បាយថ្កុងថ្កើង។ ទី២ គឺជារបកគំហើញដែលដូនតាខ្មែរបានរកឃើញចេញពីពិភពធម្មជាតិលើផែនដីនេះដើម្បីបង្កើតចរន្តទាក់ទងទៅកាន់ចក្រវាលនាំឲការបួងសួងរបស់ខ្លួនបានដល់ទៅពពួកអរូបនិងអទិទេព។

01
បាយសីធ្វើពីក្រដាស់និងឈើត្រូវបានប្រើបង្គ្រប់កិច្ចជំនួសឲរុក្ខជាតិចេកនាពេលបច្ចុប្បន្ន។

 

បែបនេះហើយទើបខ្មែរសង់បង្កាន់ដៃចូលប្រាសាទ ឫវត្តជាសត្វមករ៌ (ក្រពើ) លេបនាគ តំណាងអោយជាគ្រឿងចំលងទៅកាន់ឋានសួរគា៌។ នាគ (សោមវង្ស/វង្សព្រះចន្ទ)ត្រូវការ មករ៌ (សូរ្យវង្ស/វង្សព្រះអាទិត្យ) ជាការរួបរួមដើម្បីរក្សាលំនឹងផែនដី និងបង្ករបានជាភាពរុងរឿងថ្កុងថ្កើងឡើង។

ប៉ុន្តែស្តេចខ្មែរសម័យក្រោយអង្គរបែរជាភ្លេចភ្លាំងបន្តមានទំនាស់ចង់ឈ្នះចាញ់នឹងគ្នា ដូចប្រាស្នាអ្នកប្រាជ្ញបុរាណបានលើកឡើងក្នុងរឿងនាងក្រពុំឈូក(នាងនាគ)ថា៖ នាងត្រូវបានសត្វក្រពើលេប ហើយ ព្រះបាទចន្ទរាជា(សោមវង្ស/ក្រកូលនាគ) យកឈ្នះវិញដោយបានសំលាប់ក្រពើ (សូរ្យវង្ស) វះពោះយកស្បែកឆ្កាងឡើងទុកជាការសងសឹកទៅវិញ (នឹងមានការពិស្តាររឿងនេះនាពេលក្រោយ)។image-7

ដោយឡែកខាងក្រោមនេះគឺជាការអធិប្បាយពន្យល់បែបវិទ្យាសាស្ត្រ ដែលដូនតាខ្មែរបានស្វែងយល់។

10393725_820622268058279_3854998829612791633_n

ខ/ពន្យល់
ផ្នែកលើមូលដ្ឋានគ្រិះនេះហើយយើងអាចវិភាគបានថាអ្នកប្រាជ្ញខ្មែរបានសំយោគអំពីជំនឿរបស់ខ្មែរស្រាប់លាយនឹងសាសនាធំពីររបស់ឥណ្ឌា។ ទោះបីជារុក្ខជាតិមានធាតុដែលអាចឲយើងឆ្លងឆ្លើយនឹងព្រលឹងបាន ប៉ុន្តែវាបានត្រឹមកម្រិតទាបមានដូចជាព្រលឹងដូនតា អ្នកតាព្រៃភ្នំតែប៉ុណ្ណោះ មិនអាចមានលទ្ធភាពទៅដល់អទិទេពដែលមានអំនាចខ្ពស់ឡើយ បែបនេះហើយទើបដូនតាខ្មែរបានធ្វើការងារជាច្រើនដើម្បីសុំអាជ្ញាប័ណ្ឌផ្កាយក្រពើពីអទិទេពដើម្បីឲកូនចៅខ្មែរប្រើប្រាស់ប្រព័ន្ធផ្កាយរណបបុរាណនេះ។ ទីនេះខ្ញុំនឹងធ្វើការប្រៀបធៀបប្រព័ន្ធបន់ស្រន់របស់ខ្មែរជាមួយនឹងប្រព័ន្ធទូរស័ព្ទដែលមនុស្សសម័យថ្មីប្រើដើម្បីទំនាក់ទំនងគ្នា។

ធាតុផ្សំ៖

១/ ចិត្តមនុស្សខ្មែរ គឺជាកូនចៅនាគ ប្រើបាយសី(ទូរស័ព្ទ)ជាឧបករណ៍ដើម្បីនិយាយបួងសួង។ យើងត្រូវសង្រួម ចិត្ត ផ្តោតនឹងធូប ឫព្រះអគ្គីសម្រាប់ការតភ្ជាប់បាន។ ​

ឧទារហណ៍៖

បួងសួងទៅកាន់អរូបថ្នាក់ទាប៖ អញជានាគ សូមបួងសួងដល់ [នាមអរូបឋានៈតូចទាប] [វត្ថុបំណង] តាមរយៈអំនាចមរក៌នាគ ចូរឲ្យអញបានសម្រេចតាមបំណងនេះទៅហោង អញនឹង [គ្រឿងតបស្នង សំណែន] ដល់ឯងជាការតបគុណ៚
បួងសួងទៅកាន់អរូបថ្នាក់ខ្ពស់ និងអទិទេព៖ ខ្ញុំព្រះករុណាជានាគ ខ្ញុំម្ចាស់សូមបួងសួងដល់ [នាមវត្ថុស័ក្តសិដ្ឋ នាមបារមី នាមអទិទេព] តាមរយៈមរក៌នាគ និងកុសលដែលខ្ញុំបានសាង ខ្ញុំម្ចាស់សូមបួងសួង [វត្ថុបំណង] ចូរឲ្យខ្ញុំម្ចាស់សម្រេចតាមបំណងនេះទៅហោង៚

២/ ទង់ក្រពើ  ឫអាចហៅតាមភាសាបច្ចុប្បន្នថា អង់តែន ប្រើដើម្បីបញ្ជូនរលកសំលេងបន់ស្រន់បញ្ជូនទៅកាន់មូលដ្ឋានមេ (ប្រាសាទនគរវត្ត)។

dracangx

៣/ ប្រាសាទនគរវត្ត គឺជាមូលដ្ឋានមេក្នុងបន្គុុំប្រាសាទនៅតំបន់អង្គរទាំង៧២ (ផ្គុំចេញជារាងផ្កាយក្រពើ ឫភាសាបរទេសហៅថា ដ្រាកូ (Draco) ផ្កាយនាគ)។ ប្រាសាទអង្គរវត្តមានកំពូលជាត្រីសូល៌ធ្វើអំពីលោហៈធាតុ ដែលមានថាមពលបញ្ជូនចរន្តសម្លេងបួងសួងទៅកាន់ផ្កាយក្រពើនៅលើមេឃបាន។ ត្រីសួល៌គឹជាគ្រឿងសំគាល់អោយអទិទេពព្រាហ្មណ៍ទាំងបីហើយមានអនុភាពបំផុត និងប្រហែលតំណាងអោយអទិទេពក្មេរ៌ទាំងបីដូចគ្នា។

៤/ ផ្កាយក្រពើ (ទង់ក្រពើលើមេឃ) គឺជាផ្កាយរណបទទួលពាក្យបួងសួងដែលបានបញ្ជូនចេញពីប្រាសាទនគរវត្ត (មូលដ្ឋានមេ) ឲបានទៅដល់អទិទេពផ្ទាល់។

 

តាមឆន្ទៈព្រះអទិទេព៖ រាជវង្សខ្មែរ និងចាមគឺមានម្តាយតែមួយឳពុកទីទៃ

អាណាចក្រខ្មែរចាប់បដិសន្ធិឡើងដោយអំនាចនៃរាជវង្សពីរច្របាច់បញ្ចូលគ្នាគឺ សោមវង្ស (នាគ) និង សូរ្យវង្ស (មករ៌)។

សោមវង្សត្រូវបានបង្កើតឡើងដោយព្រះទេវបំណងរបស់ព្រះអទិទេពនាដើមសតវត្សទី១។ អាពាហ៍ពិពាហ៍រវាងព្រះនាងនាគ និងព្រះបាទហ៊ុនទានដែលទទួលបានធ្នូពីអទិទេពយាងចេញពីជ្វា បង្កើតបានជារាជវង្សសោម (ព្រះច័ន្ទ) ឫសោមវង្ស ហើយគ្រប់គ្រងនគរវ្នំ (ភ្នំ)រួមនឹងមហេសី (ព្រះមាតានាគ) របស់ទ្រង់។ ព្រះអង្គមានជ្វាជាច្រើនម៉ឺននាក់ជាបរិវា។

ប្រហែលមកពីជំលោះផលប្រយោជន៍រវាងពួកជ្វា និងខ្មែរ ទើបបណ្តាលឲ្យពួកជ្វានេះត្រូវបង្ខំចិត្តចាកចេញពីនគរភ្នំទៅកាន់ចម្ប៉ាសាក់ប្រទេសឡាវសព្វថ្ងៃ ហើយក្រោយមកបង្កើតបានជារដ្ឋអធិប្បតេយ្យភាពមួយនៅចុងសតវត្សទី២នៅភាគកណ្តាលប្រទេសវៀតណាមបច្ចុប្បន្ន។

ប្រមាណជាង២០០ឆ្នាំក្រោយមកគឺត្រូវនឹងសតវត្សទី៣នៃគ.ស បន្ទាប់ពីមានមេទ័ពម្នាក់បានដណ្តើមអំនាចបានពីព្រះមហាក្សត្រនគរភ្នំ ព្រះអទិទេពក៏បញ្ជូនព្រាហ្ម៍ឥណ្ឌាម្នាក់ទៀតមកកាន់នគរភ្នំ ដោយព្រះអង្គបានមានព្រះបន្ទូលទៅកាន់ជនជាតិខ្មែរជាប្រជារាស្ត្រឲ្យចាំទទួលអ្នកដឹកនាំថ្មីដែលនាំព្រះខ័នរាជជាគ្រឿងសំគាលអំនាចរបស់ព្រះអទិទេពក្នុងការបង្កើតរាជវង្សថ្មីដើម្បីជំរុញដល់ការរីកចម្រើនប្រជាជនរបស់ទ្រង់។ អាពាហ៍ពិពាហ៍រវាងព្រាហ្ម៍កៅណ្ឌិន្យទី២ និងព្រះនាងសោមា (ព្រះមាតានាគ) បង្កើតបានជាសូរ្យវង្ស (វង្សព្រះអាទិត្យ) ដ៏មានកំលាំងខ្លាំងក្លាជាងសោមវង្សទៅទៀត។ បន្ទាប់ពីនគរភ្នំត្រូវបានបរាជ័យទាំងស្រុងដោយរាជវង្សចេនឡាមានល្បាយនៃរាជវង្សទាំងពីរក៏មិនបានធ្វើឲ្យចេនឡារួបរួមទាំងស្រុងដែរ។ ការបែកបាក់ជាពីរ ចេញជាចេនឡាដីគោក (សូរ្យវង្ស) និងចេនឡាទឹកលិច (សោមវង្ស) បានធ្វើឲ្យជ្វាស្រីវិជ័យលើកទ័ពមកធ្វើអាណានិគមលើនគរចេនឡាទឹកលិចអស់មួយរយៈខ្លីនៅចុងសតវត្សទី៨។ ការសម្រេចរួបរួមចុងក្រោយដោយព្រះបាទជ័យវរ្ម័នទី២ដែលយាងមកពីរចេនឡាដីគោកនៅឆ្នាំ៨០២ ដោយការគ្រប់គ្រងអំនាចក្នុងព្រះនាមព្រះអទិទេពបានធ្វើអោយកម្វុជទេស ក្លាយជាមហាអាចក្រដ៏ខ្លាំងពូកែមួយនៅលើសកលលោក។

នៅរវាងសតវត្សទី១១បន្ទាប់ពីការជ្រែករាជពីមេទ័ពម្នាក់ ចាមក៏បានលើកទ័ពដណ្តើមអំនាចបានជាស្តាពរ ហើយការរំដោះប្រទេសជាតិពីដៃខ្លាំងសត្រូវបានធ្វើឲ្យព្រះបាទជ័យវរធន ឡើងសោយរាជជាព្រះបាទជ័យវរ្ម័នទី៧។ បើទោះបីជាចាមតែងបង្ករជំលោះនឹងខ្មែរ តែការបណ្តោយឲ្យអណ្ណាមលេបយកចាម្ប៉ាបាននៅសតវត្សទី១៧ ធ្វើអោយកម្ពុជាបាត់បង់រនាំងដ៏មានសារសំខាន់មួយផងដែរ។

«សំណាង» កើតចេញពីណា?

តើអ្នកធ្លាប់មានបទពិសោធន៍ សុខៗ ក៏មានមនុស្សម្នាក់តាមជួយយើង សុខៗក៏មានមនុស្សម្នាក់ហុចនេះហុចនោះនៅពេលយើងកំពុងតែឃ្លាន ឬក៏ថ្ងៃខ្លះក៏ស៊យ នោះស៊យ ដែរទេ? តាមពិតទៅអ្វីៗដែលកើតឡើងនោះគឺមានហេតុផលជាច្រើនស្មុគស្មាញរបស់វាទោះបីជារឿងតូចតាចកំប៉ិកកំប៉ុកក៏ដោយ ហើយនៅពេលខ្លះនៅពេលវាកើតឡើងហួសពីការគិត ឫហួសនិស្ស័យ យើងក៏លាន់មាត់ថា «អភូតិហេតុ» ដែលមានន័យថា ហេតុតែមិនមែនជាភូតិ ដែលបដិសេដចោលទ្រឹស្តីភូតិតែម្តង ចុះតើភូតិនោះជាអ្វីទៅ?

ភូតិជាកុសលកម្ម និងអកុសលកម្មរបស់មនុស្សដែលបានសន្សំទុកពីអតីតជាតិហើយវិលវល់ក្នុងវាលវដ្តសង្សា។ ភូតិ មានអំនាចប្រតិកម្មនឹងកម្មរបស់មនុស្សអាស្រ័យនឹងអំពើកុសលឫអកុសលក្នុងពេលបច្ចុប្បន្ន វាហុចផលឲ្យយើងប្រកត់ហៅថា «សំណាង»។ បើអកុសលហុចផល នោះនឹងកើតជាសំណាងអាក្រក់ តែបើកុសលហុចផលនោះ ក៏កើតជា សំណាងល្អ។ ដូចឆ្នេះសូមយើងរស់ក្នុងភាពវិជ្ជមាន ខំធ្វើអំពើល្អបីយ៉ាងដូចជា គិតល្អ និយាយល្អ ប្រតិកម្មល្អ នោះ ភូតិល្អនឹងទាញចូលមក ហើយវានឹងបង្កើតបានជា «សំណាងល្អ» ដល់យើង។ ដូចឆ្នេះគេក៏អាចចាត់ទុកថា សំណាង គឺជា រង្វាន់ ផ្តល់ដោយធម្មជាតិ។

មួយទៀតសំនាងក៏កើតចេញពីការរំលឺកដោយអ្នកដែលចងចាំយើងពីអតីតជាតិ បើគេធ្វើបុណ្យរំលឹកឡើងវិញ្ញាក្ខ័នរបស់យើង ឫជេប្រទិចដាក់បណ្តាសសារដល់យើង។ ទោះបីយើងស្ថិតក្នុងរូបថ្មីតែយើងនៅតែអាចទទួលយកបានការឧទ្ទិសចំៗនាមយើងក៏អាចបង្កើតជាប្រតិកម្មភូតិកកើតជាសំណាងបានដែរ។

107-no-matter-how-hard-the-past-s

ខ្លួនទីពឹងខ្លួន (ការពិតមិនអាចប្រកែកបាន)

ជីវិតមិនមែនកើតមកដោយគ្មានហេតុផលនោះទេ។ វិញ្ញាណក៏មិនមែនរលត់ទៅងាយៗទោះដែរ។ វាមានធាតុផ្សំជាម៉ូលីគុល និងកំលាំងធម្មជាតិជាអ្នកជំរុញបង្កើត។ ធម្មជាតិគឺជាច្បាប់ ច្បាប់គឺជាធម្មជាតិ វាគឺតឹងរឹងបំផុតលើសអស់ច្បាប់ទាំងពួងដែលបានបង្កើតឡើងដោយចំនេះដឹងមនុស្ស។ ច្បាប់នេះមានអំនាចប្រតិបត្តិ គ្រប់គ្រាន់ស្វ័យយ័តក្នុងការអនុវត្តន៍ច្បាប់នេះដោយយុត្តិធម៌ឥតលំអៀង។ ព្រះធម៌គឺជួយយើងឲ្យប្រកបការរស់នៅដោយសុខជាមួយនឹងច្បាប់ដ៏តឹងរឹងនេះ។ សេចក្តីវង្វេងនឹងដាក់ទោសយើងនៅពេលណាមួយជាក់លាក់ គ្មាននរណាម្នាក់អាចជៀសផុតឡើយ មិនថាឡើយទេវតា អារុកអារក្ស អ្នកតា មនុស្ស សត្វ មានជីវិតទាំងពួង គ្រប់ឋានៈមិនថាស្តេច មន្ត្រី សាមញ្ញជន អ្នកមាន អ្នកក្រគឺសុទ្ធតែត្រូវប្រឈមសូម្បីតែអទិទេពក៏មិនអាចលូកព្រះហស្តចូលបានដែរ។ ដូចឆ្នេះសូមកុំត្រេកត្រអាលនឹងជីវិតបច្ចុប្បន្នអ្នកនឹង បាត់បង់វានៅពេលដែល អកុសលកម្មរុំព័ន្ធអ្នក សូមកុំអស់សង្ឃឹម អ្នកនឹងទទួលបានរង្វាន់ ពីកុសលដែលអ្នកបានសាង ព្រោះអ្វីលើលោកយើងនេះមានទំនាក់ទំនងគ្នាជាប្រព័ន្ធ និង មិនឋិតថេរ។

ហេតុផលពីក្រោយកំណើតរបស់យើង​ (ចម្រៀង)


There’s a reason behind your birth
It’s not by chance you’re here on earth;
Who you are is how you have been,
The law or karma tirelessly spins.
Nature’s Law is perfect and just,
With a cause, the effect is cast;
Though in life, no one escapes pain,
This sad human state, need not always remain.

Chorus:
Break free from this cycle that binds,
Leave your earthly selfish concerns behind;
Be a Buddha in your thoughts, deeds, and words
And surely, you’ll be in Pure Land one day.

Look inside your heart, and you will find,
A nature that is pure and kind;
Let your heart be noble and true,
Let your mind be calm and stable, too.
(Repeat Chorus 2x)
And surely, you’ll be in Pure Land one day.

ព្រះពុទ្ធយាងចុះមកដើម្បីការផ្លាស់ប្រែ

ព្រះពុទ្ធជាម្ចាស់ យាងចុះមក គឺចេញមកពីព្រះទ័យស្នេហាដ៏បរិសុទ្ធរបស់ព្រះអទិទេព។ ទោះមិនចាំព្រះអង្គក៏ហីទៅចុះតែសូមស្រលាញ់គ្នា ករុណា សន្តិភាពនឹងគ្នា។ បញ្ចប់សង្គ្រាមរលត់មោហៈ ទោសៈ ចាប់យកផ្លូវកណ្តាល។

សាសនាសម័យមហានគរ (ព្រះមាតា ប្រាជ្ញាបារមី)

prajna paramita hridaya sutra
(perfect wisdom heart sutra)

ព្រះសូត្រប្រាជ្ញាបារមី
បទសូត្រ មង្គលដួងចិត្ត

aryavalokitesvaro bodhisattvo
(Saintly Avalokateshvara bodhisattva)

ព្រះពោធិសត្វលោកេស្វារៈដ៏ បរិសុទ្ធ

gambhiram prajnaparamita caryam caramano vyavalokayati
(deep perfect wisdom action perform luminously)
អំពើប្រកបដោយប្រាជ្ញាបារមីចាំងចែងជាឆព័ន្ធរង្សី
sma panca skandhas tams ca sva bhava sunyam
(saw five bundles them own nature empty)

បានដឹងពីបញ្ចក្ខន្ធគឺជាម្ចាស់នៃភាពទរទេរ

pasyati sma iha sariputra
(crossed beyond all suffering and difficulty. Shariputra:)
ព្រះសេរីបុត្របានឆ្ងងផុតពីគ្រប់ការលំបាក និងទុក្ខទាំងពួង
rupam sunyata (…) va rupam rupan na prithak
(form emptiness evidently form form not different)
រូបំកើតពីគ្មានរូបមកជារូបគឺមិនខុសគ្នា

sunyata sunyataya na prithag rupam
(emptiness emptiness not different form)
រូបគឺគ្នានប្លែកពីភាពទរទេរ
yad rupam sa sunyata ya sunyata sa rupam
(this form that emptiness this emptiness that form)
ភាពទរទេរបង្កើតរូប រូបក៏បង្កើតភាពទរទេ
evam eva vedana samjna samskara vijnanam
(like this feeling thought choice consiousness)
វាដូចជារេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងវីញ្ញាណក្ខន្ធ
iha sariputra sarva dharma sunyata
(oh Sariputra all dharmas emptiness)

ឪព្រះសេរីបុត្រ ធម៌ទាំងឡាយគឺមានដោយភាពទរទេរ។

laksana anutpanna anruddha avmala anuna aparpurna
(mark not born not pure not increase not decrease ?)

ដោយ គ្នានបង្កើត គ្នានបរិសុទ្ធ គ្នានកើនឡើង គ្នានថយចុះ

ta (…) sariputra sunyatayam
(therefore Sariputra in the middle of emptiness)

តែទោះជាយ៉ាងណាព្រះសេរីបុត្រគឺឋិតនៅកណ្តាលនៃភាពទរទេរ

na rupam na vedana na samjna na samskara na vijnana
(no form no feeling no thought no choice no consciousness)

គ្នានរូប គ្នានអារម្មណ៍ គ្នានការគិត គ្នានជំរើស គ្នានសតិ

na caksuh srotam na ghrana jihva kaya manah
(no eye ear no nose tongue body mind)

គ្នានភ្នែក គ្នានត្រចៀក គ្នានច្រមុះ គ្នានអណ្តាត គ្នានរាងកាយ គ្នានចិត្ត

na rupa sabda gandha rasa spistavya dharmah
(no form sound smell taste touch dharmas)
គ្នានព័ណ គ្នានសព្ទ គ្នានខ្លិន គ្នានឪជារស់ ពាល់ ធម្ម
na caksur dhatur ya van na mano vijnanam dhatur
(no eye-area up to no mind-consciousness area)
គ្នានគ្រឿងជាវត្ថុដឹងដោយចិត្តវិញ្ញាណ
na vidya na vidya na vidya ksayo na(*) vidya ksayo
(no clarity no clarity no clarity exhaustion no clarity exhaustion)
រហូតដល់ការគ្នានគ្រោងដោយចិត្តវិញ្ញាណ
ya van jaramaranam na jaramarana ksayo
(up to old age no old age exhaustion)
រហូតដល់អាយុចាស់ទៅក៏រលត់ទៅតាមសេចក្តីស្លាប់
na duhkha samudaya nirdoha margajna
(no suffering end of suffering path)

គ្នានទុក្ខ បញ្ចប់ដោយផ្លូវនៃទុក្ខ
na jnanam na prapti na bhismaya tasmai na prapti
(no knowledge no ownership no witnessing no thing to own)
គ្នានវិទ្យា គ្នានភាពជាម្ចាស់ គ្នានសាក្សី គ្នានអ្វីត្រូវជារបស់ខ្លូន
tvad bodhisattva prajnaparamita asritya
(therefore bodhisattva perfect wisdom dwells)
ព្រះពោធិសត្វយោងយកប្រាជ្ញាបារមី
viha ratya citta varano vidya ksayo na vidya ksayo
(in dwell thought no obstacle clarity exhaustion not clairty exhaustion)
ការអាស្រ័យដែលគ្នានចិត្តជាឧបសគ្គ
ya van jaramaranam na jaramarana ksayo
(up to old age no old age exhaustion)
រហូតដល់អាយុចាស់ទៅក៏រលត់ទៅតាមសេចក្តីស្លាប់
na duhkha samudaya nirodha margajna
(no suffering end of suffering path)

សម្តេចសង្ឃបិណ្ឌបាតមិនឲ្យសង្ឃការពារយុត្តិធម៌សង្គម

ព្រឹកមិញនេះពេលអានអាការសែតភ្នំពេញប៉ុស្តិ៍ហើយ ភ្លឹកហួសចិត្តដល់សម្តេចសង្ឃបែរជានាំអង្គាគិតតែពីរឿងមិនចង់ពាក់ព័ន្ធនឹងជោគវាសនាប្រទេស។
តាមពីតទៅវានឹងមិនហួសចិត្តប៉ុន្មានទេ តែដែលថាដល់ថ្នាក់ភ្លឹកនោះគឺដោយសារតែកាលពីម្សិលមិញពេលខ្ញុំចេញពីមើលកុននៅផ្សារអេអន នៅម៉ោងប្រមាណ៨ ជិត៩យប់ប្រទះឃើញលោកសង្ឃវង្វេងវត្តពីរព្រះអង្គកំពុងសំលឹងចុះឡើង មើលខោអាវមនុស្សស្រីម៉ាកថ្លៃៗ លោកអើយទាំងគេទាំងខ្ញុំស៊ឹងតែស្ទុះទៅចាប់ផ្សឹកលោកទាំងនោះតែម្តង។ ចុចទីនេះ ដើម្បីអានបន្ថែមពីអត្ថបទដើម។
New-AEON

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

ទៅលើ ↑